សារពីលោកអគ្គនាយក និង អគ្គនាយិកា

❝...វា​ជា​ការ​ពិតណាស់​​ ​ដែល​ថា​ការ​អភិវឌ្ឍប្រទេស​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​រួមចំណែក​រវាង ​ដៃគូអភិឌ្ឍន៍​របស់​​រដ្ឋា​ភិបាល​​គ្រប់​​ជាន់ថ្នាក់​ ​ក៏​ដូចជា​ស្ថាប័ន​ឯកជន​នានា​ផងដែរ។​​ ​យើង​បាន​កត់​សម្គាល់​ឃើញ​ថា​ GDP​ ​កម្ពុជា​​បាន​ឡើង​ដល់​​ ​៧ភាគរយ​ ​នៅ​​ក្នុង​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ ​វា​ជា​សញ្ញាណ​ល្អ​មួយ​ដែល​បង្ហាញ​អោយ​ឃើញ​ថា​ ​កម្ពុជា​យើង​​កំពុង​​តែ​ស្ថិត​លើ​មាគ៌ា​​អភិវឌ្ឍន៍​ត្រឹមត្រូវ​ ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៏​...❞

❝...ដោយ​ក្ដី​ពេញចិត្ត ​នាងខ្ញុំ​មាន​ក្ដី​សោមនស្ស​រីករាយ​​ ​និង​សូម​ឲ្យ​វិនិយោគិន​ទាំង​ក្នុង​ ​និង​ ​ក្រៅ​ប្រទេស​ ​ក្រឡេក​មក​​ចាប់​អារម្មណ៍​មើល​ការរីកចម្រើន​គួ​ឲ្យ​កត់​សម្គាល់​របស់​កម្ពុជា​ ​ក៏​ដូចជា​ អិលប៊ីអិនគ្រុប​ ​ដែលបាន​ចូលរួម​ចំណែក​ក្នុង​​ការ​​អភិវឌ្ឍតំបន់​ជនបទ។​ ​រហូត​មក​ដល់​ឆ្នាំ​ ​២០១៩ នេះ​យើង​មាន​ភាព​ជោគជ័យ​ទាំង​ក្នុង​អាជីវកម្ម​ ​និង​ ​ការវិនិយោគ​ ​ដោយ​ក្នុង​​នោះ​យើង​មាន​អាជីវកម្មលើសពី ​១៩​​ប្រភេទ ​នៅ​ក្នុង​ដៃ។…❞