សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ

សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ

សហគ្រាស អិលប៊ីអិន អេហ្គ្រីខលឈ័រ យើងខ្ញុំ គឺជាសហគ្រាសកែច្នៃដំណាប់ផ្លែឈើ ដែលបានបង្កើតឡើងនៅក្នុងដើមខែឧសភា ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គោលបំណងក្នុងការបង្កើតសហគ្រាសនេះឡើង គឺដើម្បីបង្កើតអោយមានផលិតផលសម្រេចនៅក្នុងស្រុក និងបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេសដែលមិនធ្លាប់មាន។

ពីមុនភាពខ្លាំងរបស់សហគ្រាសយើងខ្ញុំ គឺអាចកែច្នៃផ្លែឈើស្រស់អោយក្លាយជាដំណាប់ដែលមានរសជាតិឆ្ងាញ់ មានអនាម័យ និងមានគុណភាពតាមកម្រិតស្តង់ដារអន្តរជាតិ ដែលបានត្រួតពិនិត្យ និងចេញវិញាប័ណ្ឌប័ត្រពីមន្ទីរពិសោធន៍គីមីចំណីអាហារប្រទេសចិន និងបានចុះពិនិត្យផ្ទាល់ពីរដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចនាំផលិតផលចេញទៅទីផ្សារបរទេស ដែលនាំអោយផ្លែស្វាយនៅក្នុងស្រុកមានទីផ្សារ និងមានតម្លៃឡើងវិញ។ ដោយសារតែសហគ្រាសយើងខ្ញុំ ទើបតែចាប់ផ្តើមដំណើរការ ហេតុនេះចប្ចុប្បន្នសហគ្រាសយើងមាន បុគ្គលិកត្រឹមតែជិត៤០០នាក់តែប៉ុណ្ណោះទេ ដែលភាគច្រើនគឺជាស្ត្រី ហើយគឺជាអ្នកដែលរស់នៅតំបន់នេះផ្ទាល់ផងដែរ ។ ជំហានដំបូងរបស់សហគ្រាសយើងខ្ញុំ គឺបានធ្វើការនាំចេញផលិតផលដំណាប់ស្វាយទៅកាន់ទីផ្សារប្រទេសចិន ដែលនៅពេលបច្ចុប្បន្ននេះ សហគ្រាសយើងខ្ញុំពុំទាន់បានធ្វើការចរាចរណ៍ផលិតផលនៅក្នុងស្រុកនៅឡើយទេ។ ដំណាក់កាលដំបូងក្នុងការផលិតដំណាប់ស្វាយ ខាងសហគ្រាសយើងខ្ញុំ បានស្ទាបស្ទង់បរិមាណផ្លែស្វាយដែលអាចទិញចូលបានគឺចំនួន ២០តោន ក្នុងមួយថ្ងៃ។ ប្រភេទផ្លែស្វាយដែលសហគ្រាសយើងខ្ញុំទទួលទិញ គឺជាប្រភេទស្វាយកែវរមៀតសាច់លឿង មានទំហំធំប្រមាណ ៣ ទៅ ៤ផ្លែ ក្នុងមួយគីឡួ។

ទំនាក់ទំនង

ក្រុមហ៊ុនបុត្រសម្ព័ន្ធ