សណ្ឋាគារ អិលប៊ីអិន អាស៊ាន និង ឌឹរីវើស្កាយបារ

សណ្ឋាគារ អិលប៊ីអិន អាស៊ាន និង ឌឹរីវើស្កាយបារ

សណ្ឋាគារ អិលប៊ីអិន អាស៊ាន និង ឌឹរីវើស្កាយបារ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០១៤ និងចាប់ផ្តើមបើកទទួលអតិថិជន នៅក្នុងឆ្នាំ២០១៦។ សណ្ឋាគារអាស៊ាន និង ឌឹរីវើស្កាយបារ គឺជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយបីដំបូងគេបំផុតនៅក្នុងខេត្តកំពង់ចាម មានកំពស់ ១១ជាន់ ខាងមុខលម្អដោយសួនច្បារសាធារណៈ។ រចនាបទនៃសណ្ឋាគារទាំងមូលត្រូវបានរចនាតាមរចនាបថខ្មែរទំនើប ក្បាច់សណ្ឋាគារខាងក្រៅគឺមានលំនាំជាក្បាច់ភ្ញីទេស លម្អទៅដោយឈើដែលត្រូវបានយកមកក្រាលជាការ៉ូបាត។

ពន្លឺភ្លើងដែលរៀបចំឡើងធ្វើអោយមានភាពស្រទន់ និងមិនមានផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពភ្នែក។ ស្ថាបត្យកម្មនៃការរចនាបថសណ្ឋាគារនេះ និងធ្វើអោយភ្ញៀវដែលមកស្នាក់នៅទទួលបានភាពស្រស់ស្រាយ ជាមួយនិងទិដ្ឋភាពមុំពីរសំខាន់ៗ គឺទិដ្ឋភាពនៃផ្ទៃទន្លេមេគង្គប៉ែកខាងកើត ទិដ្ឋភាពស្ពានគីហ្សូណា និងផ្ទៃនៃដងទន្លេមេគង្គប៉ែកខាងត្បូង។ ភ្ញៀវមកស្នាក់នៅក៏អាចរីករាយជាមួយនឹងការគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិចពីដំបូលនៃសណ្ឋាគារផងដែរ។ សណ្ឋាគារក៏មានបំពាក់ប្រពន្ធ័ចម្រោះ និងកែច្នៃប្រើប្រាស់ទឹកឡើងវិញ ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។ សណ្ឋាគារ អិលប៊ីអិន អាស៊ាន មានទីតាំងតាមបណ្តោយផ្លូវជាប់មាត់ទន្លេមេគង្គ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នាពេលល្ងាច លោកអ្នក អាចរីករាយនិងបរិយាកាសខ្យល់ត្រជាក់បរិសុទ្ធ ភ្លក់នូវរសជាតិស្រាក្រឡុក និងស្តាប់តន្ត្រីពិរោះៗពី ឌឹរីវើស្កាយបារ (The Rive Sky Bar) ដែលមានភាពទំនើបទាន់សម័យ អាចប្រៀបធៀបបានទៅនឹងស្កាយបារនានា ដែលមាននៅតាមបណ្តាសណ្ឋាគារមួយចំនួននៅក្នុងតំបន់ ដូចជាប្រទេស សិង្ហបុរី ជាដើម។

ទំនាក់ទំនង

ក្រុមហ៊ុនបុត្រសម្ព័ន្ធ