ភោជនីយដ្ឋាន លីម ប៊ុណ្ណា៦៣ កែងគោល (ស្ទោង)

ភោជនីយដ្ឋាន លីម ប៊ុណ្ណា៦៣ កែងគោល (ស្ទោង)

ភោជនីយដ្ឋាន លីម ប៊ុណ្ណា៦៣ កែងគោល (ស្ទោង) ចាប់បើកដំណើរនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ គឺជាគ្រឹះស្ថានឯកជនដែលមានផ្ទៃដីសរុប ៣០០០ហិចតា។ រមណីយដ្ឋានបានចែកជា ៤ផ្នែកធំៗមានដូចជា៖

១. ស្ថានីយប្រេងឥន្ធនៈ និង ហាងលក់ទំនិញ
២. ភោជនីយដ្ឋាន និងហាងកាហ្វេ

៣. ឃ្លាំងស្តុកស្រូវ និងទំនប់ទឹក
៤. កសិកម្មដំណាំច្រើនមុខក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារ

ភោជនីយដ្ឋានមានបម្រើជូននូវមុខម្ហូបបែប ខ្មែរ ថៃ ចិន និងអឺរ៉ុប ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានអនាម័យ។ លក្ខណៈពិសេសនៃភោជនីយដ្ឋាន គឺមិនមានប្រើនូវសារជាតិប៊ីចេង។ ទីកន្លែងធំទូលាយ និង មានទទួលរៀបចំកម្មវិធីមង្គលការ ខួបកំណើត និងកម្មវិធីផ្សេងៗ។ ឯឃ្លាំងស្តុកស្រូវ និងឃ្លាំងសម្ងួតមានសមត្ថភាពស្តុកស្រូវបាន ៧០០០០តោន និងសម្ងួតបានពីចន្លោះ ៥០០តោន ទៅ ៦០០តោន ក្នុងមួយថ្ងៃ។ នៅទីនេះ ក៏មានម៉ាស៊ីនរែងពូជ និងរើសគ្រាប់ពូជដែលមានសមត្ថភាពជ្រើសរើសយកគ្រាប់ពូជដែលថ្លោសល្អ ហើយផ្ទាត់ចេញនូវគ្រាប់ដែលមានស្នាមអុជខ្មៅបង្កដោយជំងឺ និង ស្រូវដែលមិនពេញលក្ខណៈចេញ។ ចំណែកឯខាងកសិកម្ម បានធ្វើការដាំដុះនូវដំណាំល្មើរ ដំណាំក្រូចពោធិ៍សាត់ ស្វាយចន្ទី ស្វាយកែវរមៀត តាងែន និងដំណាំហូបផ្លែជាច្រើនទៀត។ អ្វីដែលពិសេសនៅទីនេះ ជាទីតាំងសំខាន់ក្នុងដាំដុះនៃដំណាំស្រូវ ដែលយើងកំពុងដាំដុះដីស្រែផ្ទាល់ខ្លួនក្នងទំហំដីប្រមាណ ២៥០០ហិចតា។

ទំនាក់ទំនង

ក្រុមហ៊ុនបុត្រសម្ព័ន្ធ