ចម្ការតាខ្នា

ចម្ការតាខ្នា

ដោយផ្អែកលើចក្ខុវិស័យយ៉ាងមុតស្រួច និងមហាបេសកកម្មដ៏ធំធេង ”ចម្ការតាខ្នា” យើងខ្ញុំបានង្កើតឲ្យមានឡើងនូវចម្ការផ្លែឈើធម្មជាតិ ហូបផ្លែចម្រុះចំនួន២កន្លែងធំៗគឺ៖ ចម្ការទី១ ជាចម្ការក្រូចពោធិ៍សាត់ធម្មជាតិសុទ្ធ ១០០ភាគរយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបុកទឹក ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តាំងពីឆ្នាំ ២០១៣មកម៉្លេះ លើផ្ទៃដីប្រមាណជា ៦០ហិកតា នៃផ្ទៃដីសរុបចំនួន ២,២០០ហិកតា និងមានបុគ្គលិកដែលមានបទពិសោធខ្ពស់ក្នុងការដាំដុះ ថែរក្សាប្រមាណជា ១៥៥នាក់។

ចម្ការទី២ ជាចម្ការល្ម៉ើ ដែលមានពូជសុទ្ធនាំចូលមកពីប្រទេសអ៊ីស្រាអែល ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រាច (កែងគោល) ឃុំកពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ (គីឡូម៉ែតទី២២៤)។ ចម្ការល្ម៉ើនេះ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦មកម្ល៉េះ មានផ្ទៃដីចំនួន ២៦.៣៧ហិកតា នៃផ្ទៃដីរុប ៣,០០០ហិកតា និងមានបុគ្គលិកជំនាញៗក្នុងការដាំដុះប្រមាណជា ២០០នាក់។ លើសពីនេះ ចម្ការទាំង២កន្លែងនេះ ក៏មានដាំដុះនូវផ្លែឈើចម្រុះផ្សេងៗទៀតរួមមាន ក្រូចឆ្មារ ស្វាយកែវរមៀត ខ្នុរ ស្វាយចន្ទី មៀនប៉ៃលិន (តាង៉ែន) កៅស៊ូ និងស្រូវ ជាដើម។

ទំនាក់ទំនង

ក្រុមហ៊ុនបុត្រសម្ព័ន្ធ