ខ្លឹមសារទាំងស្រុងនៃ សារពីលោកអគ្គនាយក និង អគ្គនាយិកា

លោកអគ្គនាយក

វា​ជា​ការ​ពិតណាស់​​ ​ដែល​ថា​ការ​អភិវឌ្ឍប្រទេស​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​រួមចំណែក​រវាង ​ដៃគូអភិឌ្ឍន៍​របស់​​រដ្ឋា​ភិបាល​​គ្រប់​​ជាន់ថ្នាក់​ ​ក៏​ដូចជា​ស្ថាប័ន​ឯកជន​នានា​ផងដែរ។​​ ​យើង​បាន​កត់​សម្គាល់​ឃើញ​ថា​ GDP​ ​កម្ពុជា​​បាន​ឡើង​ដល់​​ ​៧ភាគរយ​ ​នៅ​​ក្នុង​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ ​វា​ជា​សញ្ញាណ​ល្អ​មួយ​ដែល​បង្ហាញ​អោយ​ឃើញ​ថា​ ​កម្ពុជា​យើង​​កំពុង​​តែ​ស្ថិត​លើ​មាគ៌ា​​អភិវឌ្ឍន៍​ត្រឹមត្រូវ​ ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៏​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៏​នានា។​ ​ក្នុង​នាម​ខ្ញុំ​បាទ​ ជា​ថ្នាក់​​ដឹកនាំ​​របស់​​​ ​​​អិលប៊ីអិនគ្រុប​ ​ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​ឆន្ទៈ​យ៉ាង​មុតមាំ​ ​និង​​​មោទនភាព​ក្នុង​ការ​បន្ត​គាំទ្រ​ដំណើរ​ដ៏​វែងឆ្ងាយ​មួយនេះ។មើលបន្ថែម ►

​យ៉ាងណាមិញ ​ដោយ​សង្កេត​ឃើញ​ថានៅ​មាន​​ចន្លោះ​​ប្រហោង​​បន្តិចបន្តួច​​ដែល​​ជំរុញ​​ឲ្យ​​ស្ថាប័ន ​​ឯកជន​​ត្រូវ​រួមចំណែក​ ​និង​ ​ចូលរួម​​សហការ​ជាមួយ​​រដ្ឋាភិបាល​ដើម្បី​ជួយ​ជ្រោមជ្រែង​ ​និង​ ​បំពេញ​ភាព​ខ្វះខាត។​ ​ជាក់ស្ដែង​ ​ក្ដី​បារម្ភ​របស់​រដ្ឋាភិបាល​រួមមាន​ ​កំណើន​​ការ​ចំណាក​ស្រុក​​ ​ផលិតផល​ក្នុង​ស្រុក​ ​និង​​ ​ការ​នាំចេញ​នៅ​មាន​កម្រិត​ ​កង្វះ​ការងារ​តាមទី​ជនបទ​ ។ល។​ ​ទាំងអស់នេះ​គឺ​ជា​​គោលដៅ​ដែល​ក្រុមហ៊ុន​ អិលប៊ីអិនគ្រុប​ ​យើង​ខ្ញុំ​នឹង​លើក​ឡើង​ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ផងដែរ។ ​នៅឆ្នាំ​ ​២០១៥​​​ ​​ដើម្បី​​ឆ្លើយ​​តប​​ភ្លាមៗ​ទៅ​នឹង​ក្ដី​បារម្ភ​ខាងលើ​ ​ ​អិលប៊ីអិនគ្រុប​ ​​បាន​​ចូលរួម​យ៉ាង​ពេញ​ទំហឹង​នៅ​​ក្នុង​​ការ​ចាប់​យក​ឱកាស​ធ្វើ​អាជីវកម្ម​ ​និង​ ​ពាណិជ្ជកម្ម​ ​ជា​មួយ​នឹង​ដៃ​គូ​ ​និង​ ​វិស័យ​​ឯកជន​ផ្សេងៗ​ទៀត ​ដើម្បី​បន្ថែម​ការ​​លូតលាស់​របស់​យើង​ ​និង​ ​ប្រទេសជាតិ​។​ ​ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​ទៅលើ​កត្តា​ខាង​លើ​យើង​បាន​កំណត់​ទិសដៅ​របស់​យើង​ ដូចជា​ ​បង្កើន​ការ​ផលិត​ ​ផលិតផល​ក្នុង​​​ស្រុក​ ​កាត់​បន្ថយ​ចំណាកស្រុក​ ​និង​ ​ពង្រីក​បន្ថែម​ការងារ​ជាច្រើន​ ​ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ ​ដែល​ស្ថាប័ន​ឯក​ជន​ផ្សេងៗ​ទៀត​​មិន​​សូវ​យក​ចិត្ត​ទុក្ខដាក់​លើ​កត្តា​ទាំងនេះទេ។ ​យើង​អាច​ទាញ​យក​អំណោយ​ផល​ពី​ធនធាន​ ​និង​ ​វត្ថុ​ធាតុ​ដើម​ដ៏​សម្បូរបែប​ដើម្បី​ធ្វើ​អាជីវកម្ម​ ​និង​ ​កែច្នៃ​ ​តាម​លទ្ធភាព​​សមស្រប​ ។​ ​ទទ្ទឹម​នឹង​នេះ​ដែរ​ ​ដើម្បី​ប្រើប្រាស់​ធនធាន​ឲ្យ​មាន​ប្រយោជន៍​ ​និង​ ​ប្រកប​ដោយ​សក្តានុពល​​ ​ទស្សន​វិស័យ​​របស់​យើង​ ​គឺ​​ប្រែក្លាយ​តំបន់​ជនបទ​ទៅ​ជា​តំបន់​ដែល​មាន​ការ​អភិវឌ្ឍន៍​ ​និង​​ ​ប្រជាជន​មាន​ការងារ​ធ្វើគ្រប់គ្រាន់ ។​ ដូច្នេះ​ហើយ​ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​និរន្ដភាព​នេះ​ ​យើង​ត្រូវ​តែ​សហការ​ ​និង​ ​ធ្វើការ​ប្រកប​ដោយ​ដៃគូ​​ប្រសិទ្ធភាព​ជាមួយ​នឹង​ស្ថាប័ន​នានា​ ​និង​ ​អ្នក​វិនិយោគ​ក្នុង​និង​ក្រៅ​ប្រទេស ។​ ​ហើយ​យើង​ក៏​រឹត​បន្ដឹង​ផង​ដែរ​ចំពោះ​ ​ការ​សហការ​​និង​ប្រត្តិបត្តិការ​ដ៏​ស្អិត​រមួត​ជាមួយដៃគូររបស់​យើង​ដែល​បាន ​នឹង​កំពុង​ជួយ​គាំទ្រ​បេសកម្ម​នេះ​ដើម្បី​សម្រេចបាន​​ទិស​ដៅ​ខាងលើនេះ។​ជាថ្មី​ម្ដង​ទៀត ខ្ញុំបាទ​មាន​ជំនឿ​ជាវិជ្ជមាន​ថា​ ​​អិលប៊ីអិនគ្រុប​ ​នឹង​មាន​លំនឹង​យ៉ាង​រឹងមាំ​ ​ដោយ​មាន​ការ​ចូលរួម​ពី​ ​ដៃគូពាណិជ្ជកម្ម​ ​បុគ្គលិក​ ​និង​ ​អតិថិជន។​ ម្យ៉ាងវិញទៀត​ ​​​អិលប៊ីអិនគ្រុប​ ​គឺជា​ដៃគូ​ដ៏​ទុកចិត្ត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​អោយ​មាន​ការ​រីកចម្រើន​ឥត​ឈប់ឈរ​​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​ ​អនាគត។​ ​ជា​ចុងក្រោយ​ ​ខ្មុំ​បាទ​សូម​ជូនពរ​ដល់​ ​អតិថិជន​ ​ដៃគូសហការ​ ​វិនិយោកគិន​ ​ថ្នាក់ដឹកនាំ​​ ​​និង​​ ​​បុគ្គលិក​​របស់​​ ​​​អិលប៊ីអិនគ្រុប ទាំងអស់សូមបានជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​ ​បួន​ ​ប្រការ​គឺ​ ​អាយុ​ ​វណ្ណៈ​ ​សុខៈ​ ​ពលៈ​ ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

លោកឧកញ៉ា លីម ប៊ុណ្ណា
អគ្គនាយកនៃក្រុមហ៊ុន អិលប៊ីអិន គ្រុប ឯ.ក
◄ បង្រួមអត្ថបទ

លោកអគ្គនាយិកា

ដោយ​ក្ដី​ពេញចិត្ត ​នាងខ្ញុំ​មាន​ក្ដី​សោមនស្ស​រីករាយ​​ ​និង​សូម​ឲ្យ​វិនិយោគិន​ទាំង​ក្នុង​ ​និង​ ​ក្រៅ​ប្រទេស​ ​ក្រឡេក​មក​​ចាប់​អារម្មណ៍​មើល​ការរីកចម្រើន​គួ​ឲ្យ​កត់​សម្គាល់​របស់​កម្ពុជា​ ​ក៏​ដូចជា​ អិលប៊ីអិនគ្រុប​ ​ដែលបាន​ចូលរួម​ចំណែក​ក្នុង​​ការ​​អភិវឌ្ឍតំបន់​ជនបទ។​ ​រហូត​មក​ដល់​ឆ្នាំ​ ​២០១៩ នេះ​យើង​មាន​ភាព​ជោគជ័យ​ទាំង​ក្នុង​អាជីវកម្ម​ ​និង​ ​ការវិនិយោគ​ ​ដោយ​ក្នុង​​នោះ​យើង​មាន​អាជីវកម្មលើសពី ​១៩​​ប្រភេទ ​នៅ​ក្នុង​ដៃ។ មើលបន្ថែម ►

បើ​គិត​ពី​ការ​លូត​លាស់​របស់​ ​អិលប៊ីអិនគ្រុប​ ​នាងខ្ញុំ​សូម​អរគុណទៅ​​​ដល់​​អ្នកគ្រប់គ្រងទូទៅ​ និង​ ​បុគ្គលិក​ទាំងអស់​ ​ដែល​បាន​លះបង់​សមត្ថភាព​ខ្លួន​ដើម្បី​បង្កើន​គុណភាព​ទស្សន​វិស័យ​ ​និង​ ​ធ្វើ​ឲ្យ​មាន​​ភាព​ជោគជ័យ​ ​និង​ ​ការ​អភិវឌ្ឍ​រហូត​មកដល់​សព្វថ្ងៃនេះ។​ នៅពី​ក្រោយ​ភាព​ជោគជ័យ​នេះ​ ​យើង​បាន​​រៀបចំ​យុទ្ធសាស្រ្ដ​ថ្មី​មួយ​ចំនួន​​ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ ​និង​​​គុណភាព​ ​ដល់​​អតិថិជន​ចាស់​ ​និងថ្មី​ទាំងអស់។​ ​ថ្មីៗ​នេះ​ ​មាន​គូប្រកួត​ប្រជែង​មួយ​ចំនួន​​បាន​កោតសរសើរ​យើង​ទៅ​លើ​ការអភិវឌ្ឍខ្លួន​ ​និង​ ​ឆន្ទៈ​ដែល​មិន​អាច​ផ្លាស់​ប្តូរ​បាន​ ​ហើយ​វា​ក៏​ជា​កិត្តិយស​ផង​ដែរ​ ​ដែល​បាន​បង្កើត​នូវ​លទ្ធផល​​កន្លង​មក​​ដើម្បី​​ការ​រីកចម្រើន​​​របស់​ប្រទេសជាតិ​ ​និង​ ​អាជីវកម្ម​របស់​យើង​ផងដែរ។​ រយៈពេល​ ១០ឆ្នាំមក​​នេះ ​នាងខ្ញុំ​បាន​​យល់​ឃើញ​​ថា​ការធ្វើដំណើរ​ឆ្ពោះ​ទៅ​មុខ​ ​និង​ ​ការ​ពលី​របស់​យើង​ ​គឺបាន​មក​ពី​ការ​ជំរុញ​ទឹកចិត្ត​ ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ ​និង​ ​ប្រវត្តិ​នៃការ​​ធ្វើ​​ជំនួញ​​​ប្រកប​ដោយ​​ភាពស្មោះត្រង់ ហេតុ​ដូចនេះ​ហើយ​​យើង​បានប្តេជ្ញា​ថា​នឹង​ពង្រឹង​គុណភាព​ផលិតកម្ម​របស់​យើង​អោយបាន​ល្អ​ឥត​ខ្ចោះ។​​ ​ដើម្បី​ពុះពារ​ក្នុង​ឆ្នាំ​ ២០១៩​​ ​នេះ​ ​នាងខ្ញុំ​មាន​គម្រោង​ផែនការ​ជាច្រើន​ ​និង​ ​សង្ឃឹម​ថា​នឹង​យក​មក​អនុវត្តសម្រាប់​បេសកម្ម​របស់​​យើង ។​ ជុំ​វិញ​ស្ថានភាព​​ ​និង​ ​បរិស្ថាន​របស់​យើង​បច្ចុប្យន្ន​ ​យើង​គួរ​តែ​ក្រឡេក​មក​ចាប់​អារម្មណ៍​ទាំង​ការ​ប្រកួត​​ប្រជែង​ក្នុង​ស្រុក​ ​និង​ ​ជាពិសេស​ក្នុង​សមាហរណកម្មអាស៊ាន​នេះ។​ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ ​អិលប៊ីអិនគ្រុប​ ​បាន​ក្ដោប​ក្ដាប់​អាជីវកម្ម​ជា​ច្រើន​ ​និង​​មាន​ការ​ផ្គត់ផ្គង់​នូវ​សេវាកម្ម​ ​និង​ ​ផលិតផល​​​ច្រើន​ប្រភេទ​ផ្សេងៗគ្នា​ទៅ​​​ដល់​ទីផ្សារ​គោលដៅ​របស់​យើង។​ ​ដោយ​មើល​ឃើញ​ថា​ ​គោលដៅ​ជា​ច្រើន​ត្រូវ​បាន​សម្រេច​ យើង​នឹង​​មាន​ការ​ផ្ដល់​ជូន​បន្ថែម​ទៀត​ដើម្បី​បន្ដ​បំពេញ​តម្រូវការ​របស់​ អតិថិជន​ ​និង​ ​ដៃគូបស់​យើង​ ​ដូច្នេះ​​ហើយ​នេះជាការ​ផ្ដល់​ឳកាស​ឲ្យ​ប្រជាជន​ខ្មែរ​ប្រកួត​ប្រជែង​ជា​មួយ​ពិភពលោកខាងក្រៅ​​ ​យើង​​ចាំ​បាច់​​​អំពាវនាវ​ការ​គាំទ្រ​ពី​សំណាក់​ដៃគូ​ធុរកិច្ច​ ​និង​​ ​អតិថិជន​ ​ដើម្បី​ចូលរួម​សហការ​ឲ្យ​កាន់តែ​ទូលំ​​ទូលាយ​ថែមទៀត។​ ក្នុងលទ្ធភាព​នៃ​ការ​ប្រមូល​ផ្ដុំ​ជា​ធ្លុង​មួយ​របស់​ ​​អិលប៊ីអិនគ្រុប​ ​ដោយ​រួមចំណែក​​​លើក​ស្ទួយ​​​សេដ្ឋកិច្ច​ជាតិ​។ ​នាងខ្ញុំ​សូម​ថ្លែង​អំណរអរគុណ​ ​ដល់​ការ​សហការ​ដ៏ថ្លៃថ្លា​ ​របស់​សមាជិក​ ​សមាជិកា ​អតិថិជន​ ​និង​​ រាជ​​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់ ។​ ​ជាចុងក្រោយ​ ​យើង​សង្ឃឹមថា​នឹង​​ទទួល​បាន​ការ​សហការ​បន្ថែម​ទៀត​នា​ពេល​បច្ចុប្បន្ន​ ​និង​ ​អនាគត​ ​ដើម្បី​សម្រេច​បាន​នូវ​ភាពជោគជ័យ​ ទាំងអិលប៊ីអិនគ្រុប ទាំងដៃគូសហការ ដើម្បីភាព​រីក​ចម្រើន​ដល់​សេដ្ឋកិច្ចជាតិ។​

លោកជំទាវ ថុង ធីតា
អគ្គនាយិកានៃក្រុមហ៊ុន អិលប៊ីអិន គ្រុប ឯ.ក
◄ បង្រួមអត្ថបទ