ចំណតរថយន្តច្រកទ្វារអន្តរជាតិត្រពាំងផ្លុង

ចំណតរថយន្តច្រកទ្វារអន្តរជាតិត្រពាំងផ្លុង

ចំណតរថយន្តត្រពាំងផ្លុង ចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០១៥ បង្កើតឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការឈប់សំចត និងផ្លាស់ប្តូរទំនិញដែលត្រូវនាំចេញទៅប្រទេសវៀតណាម និងនាំចូលពីប្រទេសវៀតណាមមកកម្ពុជា។ ចំណតស្ថិតនៅចម្ងាយប្រមាណជា ២គីឡូម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដែលស្ថិតនៅក្នុងតំបន់រួមគ្នាជាមួយនឹងផែស្ងួត លីម ប៊ុណ្ណា លើផ្ទៃដីសរុបជាង ៣ហិកតា។ ក្នុងទីលានចំណតត្រូវបានរៀបចំប្រកបដោយរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ ដោយរួមមានទាំងការចាក់បេតុងរៀបស្មើដើម្បីបង្កលក្ខណៈងាយស្រួលដល់ការឈប់សំចត។

ទំនាក់ទំនង

ក្រុមហ៊ុនបុត្រសម្ព័ន្ធ