តាំក្រះធើយ កម្ពុជា

តាំក្រះធើយ កម្ពុជា

អ្នកប្រាកដជាឆ្ងល់ណាស់មែនទេ តើហេតុអ្វីក៏ហាងយើងខ្ញុំមានឈ្មោះថា “តាំក្រះធើយ” បែបនេះ? តើពាក្យតាំក្រះធើយមានដើមកំណើតមកពីណា? ហើយហេតុអ្វីទើបសម្រេចចិត្តជ្រើសរើសដាក់ឈ្មោះមួយនេះ? “តាំក្រះធើយ” គឺជាអាហារបែបថៃឦសាន មានដើមកំណើតមកពីប្រទេសថៃ។ មូលហេតុដែលធ្វើអោយម្ចាស់ហាងជនជាតិថៃសម្រេចចិត្តយកឈ្មោះនេះមកដាក់ជាឈ្មោះហាងគឺចាប់ផ្តើមពី៖ “ចាប់ផ្តើមពីខ្ញុំផ្ទាល់ ដែលជាម្ចាស់ហាងចូលចិត្តញ៉ាំបុកល្ហុង រហូតត្រូវរកបុកល្ហុងញ៉ាំអោយបានរាល់ថ្ងៃ តែ​អ្វីដែលបានជួប គឺជារសជាតិដែលយើងញ៉ាំមិនសូវត្រូវចិត្ត ជារសជាតិប្រែប្រួល ទៅតាមអារម្មណ៍អ្នកបុក ថ្ងៃណាអារម្មណ៍ល្អក៏ត្រូវចិត្ត ថ្ងៃណាអារម្មណ៍មិនល្អរសជាតិក៏ប្រែប្រួល ហើយម្យ៉ាងទៀត អ្នកម្តាយ​របស់ម្ចាស់ហាងជាអ្នកលក់ប្រហុកស្រាប់ ក៏ធ្វើអោយគិតឃើញថា គួរតែធ្វើបាននូវអ្វីដែលយើងចូលចិត្ត នឹង​ជា​អ្វីនៅជិតខ្លួនយើងផងដែរ ទើបសម្រេចចិត្តចង់ធ្វើហាងបុកល្ហុងដែលមានស្តង់ដារ ទាំងរសជាតិ សេវាកម្ម​និងអនាម័យ។

តែដល់គិតរឿងឈ្មោះហាង ក៏គិតអស់ជាច្រើនថ្ងៃ រហូតមកដល់ថ្ងៃមួយ បានឃើញក្មេងម្នាក់លក់បុកល្ហុង ហើយប្អូនម្នាក់នេះក៏ព្រមទទួលហើយនិយាយថាខ្លួនឯងជាខ្ទើយ ហើយក៏បានជជែកគ្នាជាមួយប្អូន​ម្នាក់នោះយ៉ាងច្រើន ពីព្រោះជាការពិត នៅក្នុងសង្គមយើងមិនសូវទទួលស្គាល់ និងមិនសូវផ្តល់ឱកាស លើ​​សមត្ថភាពដល់មនុស្សក្រុមនេះ (ភេទទី៣)ឡើយ។ ដែលមនុស្សក្រុមនេះ អ្នកខ្លះក៏មានការសិក្សាខ្ពស់ ហើយក៏មានឋានៈល្អ។ ផលប៉ះពាល់ ឬការបិទផ្លូវខាងសង្គមក៏មិនមានអីធ្ងន់ធ្ងរដែរ។ តែដោយសារម្ចាស់ហាង ធ្លាប់​ជួបភាគច្រើន ក្រុមមនុស្សមួយក្រុមនេះ បើសិនមានការសិក្សាទាបឱកាសដែលបង្ហាញសមត្ថភាពដែល​គេមាន ក៏មិនអាចបង្ហាញបានមកពេញទី ហើយជួយអោយមនុស្សក្រុមនេះដែលមានសមត្ថភាព តែខ្វះ​ឱកាសទាំងរឿងលុយ ទុននៃការសិក្សា បានមានឱកាសបង្ហាញសមត្ថភាពចេញមក ហើយមួយចំនុច​ទៀតគឺឈ្មោះនេះ ស្តាប់ហើយទំនងងាយចាំ ទាំងនេះហើយទើបម្ចាស់ហាងខ្លួនឯងផ្ទាល់មានការតាំងចិត្ត នឹង​ណែនាំគំនិតវិជ្ជមាន នឹងអ្វីដែលល្អៗ នៃសមត្ថភាពដល់មនុស្សមួយក្រុមនេះ តាមរយៈហាងបុកល្ហុង ដែលជាគូជាមួយអ្នកឥសាន្ត និងជនជាតិថៃទាំងអស់ ហើយខាងហាងយើងក៏មានការតាំងចិត្ត ធ្វើបុកល្ហុង និង អាហារឦសាន ដែលផ្តោតទៅលើអនាម័យ សុវត្ថិភាព និងរបស់មានប្រយោជន៍ចំពោះសុខភាព​ហើយរសជាតិស្តង់ដារចំពោះអ្នកបរិភោគ”។​តាំក្រះធើយយើងខ្ញុំ មានសាខាចំនួន៤៖ ​​​​សាខាទី1 (សាខាចតុមុខ), សាខាទី2 Eden Garden (សាខាបឹងកក់), សាខាទី3 (ខេត្តកំពង់ចាម), សាខាទី4 (បឹងស្នោរ)។

ទំនាក់ទំនង

ក្រុមហ៊ុនបុត្រសម្ព័ន្ធ