❝...វាជាការពិតណាស់ ដែលថាការអភិវឌ្ឍប្រទេសត្រូវការជាចាំបាច់នូវការរួមចំណែករវាង ដៃគូអភិឌ្ឍន៍របស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ក៏ដូចជាស្ថាប័នឯកជននានាផងដែរ។ យើងបានកត់សម្គាល់ឃើញថា GDP កម្ពុជាបានឡើងដល់ ៧ភាគរយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នានេះ វាជាសញ្ញាណល្អមួយដែលបង្ហាញអោយឃើញថា កម្ពុជាយើងកំពុងតែស្ថិតលើមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវ...❞
❝...ដោយក្ដីពេញចិត្ត នាងខ្ញុំមានក្ដីសោមនស្សរីករាយ និងសូមឲ្យវិនិយោគិនទាំងក្នុង និង ក្រៅប្រទេសក្រឡេកមកចាប់អារម្មណ៍មើលការរីកចម្រើនគួឲ្យកត់សម្គាល់របស់កម្ពុជាក៏ដូចជា អិលប៊ីអិន គ្រុប ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជនបទ។ រហូតមកដល់ឆ្នាំ ២០១៩ នេះយើងមានភាពជោគជ័យទាំងក្នុងអាជីវកម្ម និង ការវិនិយោគដោយក្នុងនោះយើងមានអាជីវកម្មលើសពី ១៩ប្រភេទនៅក្នុងដៃ…❞