លោកអគ្គនាយក
វាជាការពិតណាស់ ដែលថាការអភិវឌ្ឍប្រទេសត្រូវការជាចាំបាច់នូវការរួមចំណែករវាង ដៃគូអភិវឌ្ឍរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ក៏ដូចជាស្ថាប័នឯកជននានាផងដែរ។ យើងបានកត់សម្គាល់ឃើញថា GDP កម្ពុជាបានឡើងដល់ ៧ភាគរយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នានេះ វាជាសញ្ញាណល្អមួយដែលបង្ហាញអោយឃើញថា កម្ពុជាយើងកំពុងតែស្ថិតលើមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវ ដើម្បីក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា។ ក្នុងនាមខ្ញុំបាទ ជាថ្នាក់ដឹកនាំរបស់ អិលប៊ីអិន គ្រុប ខ្លួនខ្ញុំផ្ទាល់មានឆន្ទៈយ៉ាងមុតមាំ និងមោទកភាពក្នុងការបន្តគាំទ្រដំណើរដ៏វែងឆ្ងាយមួយនេះ។មើលបន្ថែម ►
យ៉ាងណាមិញ ដោយសង្កេតឃើញថានៅមានចន្លោះប្រហោងបន្តិចបន្តួចដែលជំរុញឲ្យស្ថាប័ន ឯកជនត្រូវរួមចំណែក និង ចូលរួមសហការជាមួយរដ្ឋាភិបាលដើម្បីជួយជ្រោមជ្រែង និង បំពេញភាពខ្វះខាត។ ជាក់ស្ដែង ក្ដីបារម្ភរបស់រដ្ឋាភិបាលរួមមាន កំណើនការចំណាកស្រុក ផលិតផលក្នុងស្រុក និង ការនាំចេញនៅមានកម្រិត កង្វះការងារតាមទីជនបទ ។ល។ ទាំងអស់នេះ គឺជាគោលដៅដែលក្រុមហ៊ុន អិលប៊ីអិន គ្រុប យើងខ្ញុំនឹងលើកឡើងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទាំងនោះផងដែរ។ នៅឆ្នាំ ២០១៥ ដើម្បីឆ្លើយតបភ្លាមៗទៅនឹងក្ដីបារម្ភខាងលើ អិលប៊ីអិន គ្រុប បានចូលរួមយ៉ាងពេញទំហឹងនៅក្នុងការចាប់យកឱកាសធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម ជាមួយនឹងដៃគូ និង វិស័យឯកជនផ្សេងៗទៀត ដើម្បីបន្ថែមការលូតលាស់របស់យើង និង ប្រទេសជាតិ។ ជាការឆ្លើយតបភ្លាមៗទៅលើកត្តាខាងលើយើងបានកំណត់ទិសដៅរបស់យើង ដូចជា បង្កើនការផលិត ផលិតផលក្នុងស្រុក កាត់បន្ថយចំណាកស្រុក និង ពង្រីកបន្ថែមការងារជាច្រើន ជាពិសេសនៅតាមតំបន់ជនបទ ដែលស្ថាប័នឯកជនផ្សេងៗទៀតមិនសូវយកចិត្តទុកដាក់លើកត្តាទាំងនេះទេ។ យើងអាចទាញយកអំណោយផលពីធនធាន និង វត្ថុធាតុដើមដ៏សម្បូរបែបដើម្បីធ្វើអាជីវកម្ម និង កែច្នៃ តាមលទ្ធភាពសមស្រប។ ទន្ទឹមនឹងនេះដែរ ដើម្បីប្រើប្រាស់ធនធានឲ្យមានប្រយោជន៍ និង ប្រកបដោយសក្តានុពល ទស្សនវិស័យរបស់យើង គឺប្រែក្លាយតំបន់ជនបទទៅជាតំបន់ដែលមានការអភិវឌ្ឍ និង ប្រជាជនមានការងារធ្វើគ្រប់គ្រាន់។ ដូច្នេះហើយដើម្បីសម្រេចបាននូវទស្សនវិស័យនិរន្ដភាពនេះ យើងត្រូវតែសហការ និង ធ្វើការប្រកបដោយដៃគូប្រសិទ្ធភាពជាមួយនឹងស្ថាប័ននានា និង អ្នកវិនិយោគក្នុង និងក្រៅប្រទេស។ ហើយយើងក៏រឹតបន្ដឹងផងដែរចំពោះ ការសហការ និងប្រត្តិបត្តិការដ៏ស្អិតរមួតជាមួយដៃគូរបស់យើង ដែលបាននឹងកំពុងជួយគាំទ្របេសកម្មនេះដើម្បីសម្រេចបានទិសដៅខាងលើនេះ។ ជាថ្មីម្ដងទៀត ខ្ញុំបាទមានជំនឿជាវិជ្ជមានថា អិលប៊ីអិន គ្រុប នឹងមានលំនឹងយ៉ាងរឹងមាំ ដោយមានការចូលរួមពីដៃគូពាណិជ្ជកម្ម បុគ្គលិក និង អតិថិជន។ ម្យ៉ាងវិញទៀត អិលប៊ីអិន គ្រុប គឺជាដៃគូដ៏ទុកចិត្តក្នុងការធ្វើអាជីវកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាអោយមានការរីកចម្រើនឥតឈប់ឈរនៅក្នុងពេលបច្ចុប្បន្ន និង អនាគត។ ជាចុងក្រោយ ខ្ញុំបាទសូមជូនពរដល់អតិថិជនដៃគូសហការ វិនិយោគិន ថ្នាក់ដឹកនាំ និង បុគ្គលិករបស់ អិលប៊ីអិន គ្រុប ទាំងអស់សូមបានជួបប្រទះនូវពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោកឧកញ៉ា លីម ប៊ុណ្ណា
អគ្គនាយកនៃក្រុមហ៊ុន អិលប៊ីអិន គ្រុប ឯ.ក
◄ បង្រួមអត្ថបទ
លោកអគ្គនាយិកា
ដោយក្ដីពេញចិត្ត នាងខ្ញុំមានក្ដីសោមនស្សរីករាយ និងសូមឲ្យវិនិយោគិនទាំងក្នុង និង ក្រៅប្រទេសក្រឡេកមកចាប់អារម្មណ៍មើលការរីកចម្រើនគួឲ្យកត់សម្គាល់របស់កម្ពុជាក៏ដូចជា អិលប៊ីអិន គ្រុប ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជនបទ។ រហូតមកដល់ឆ្នាំ ២០១៩ នេះយើងមានភាពជោគជ័យទាំងក្នុងអាជីវកម្ម និង ការវិនិយោគដោយក្នុងនោះយើងមានអាជីវកម្មលើសពី ១៩ប្រភេទនៅក្នុងដៃ។ មើលបន្ថែម ►
បើគិតពីការលូតលាស់របស់ អិលប៊ីអិន គ្រុប នាងខ្ញុំសូមអរគុណទៅដល់អ្នកគ្រប់គ្រងទូទៅ និង បុគ្គលិកទាំងអស់ ដែលបានលះបង់សមត្ថភាពខ្លួនដើម្បីបង្កើនគុណភាពទស្សនវិស័យ និង ធ្វើឲ្យមានភាពជោគជ័យ និង ការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។ នៅពីក្រោយភាពជោគជ័យនេះ យើងបានរៀបចំយុទ្ធសាស្រ្ដថ្មីមួយចំនួនដើម្បីបង្កើនទំនុកចិត្ត និងគុណភាព ដល់អតិថិជនចាស់ និងថ្មីទាំងអស់។ ថ្មីៗនេះ មានគូប្រកួតប្រជែងមួយចំនួនបានកោតសរសើរយើងទៅលើការអភិវឌ្ឍខ្លួន និង ឆន្ទៈដែលមិនអាចផ្លាស់ប្តូរបាន ហើយវាក៏ជាកិត្តិយសផងដែរ ដែលបានបង្កើតនូវលទ្ធផលកន្លងមកដើម្បីការរីកចម្រើនរបស់ប្រទេសជាតិ និង អាជីវកម្មរបស់យើងផងដែរ។ រយៈពេល ១០ឆ្នាំមកនេះ នាងខ្ញុំបានយល់ឃើញថាការធ្វើដំណើរឆ្ពោះទៅមុខ និង ការពលីរបស់យើង គឺបានមកពីការជំរុញទឹកចិត្ត ការជួយគ្នាទៅវិញទៅមក និង ប្រវត្តិនៃការធ្វើជំនួញប្រកបដោយភាពស្មោះត្រង់ ហេតុដូចនេះហើយយើងបានប្តេជ្ញាថានឹងពង្រឹងគុណភាពផលិតកម្មរបស់យើងអោយបានល្អឥតខ្ចោះ។ ដើម្បីពុះពារក្នុងឆ្នាំ ២០១៩ នេះ នាងខ្ញុំមានគម្រោងផែនការជាច្រើន និង សង្ឃឹមថានឹងយកមកអនុវត្តសម្រាប់បេសកម្មរបស់យើង ។ ជុំវិញស្ថានភាព និង បរិស្ថានរបស់យើងបច្ចុប្យន្ន យើងគួរតែក្រឡេកមកចាប់អារម្មណ៍ទាំងការប្រកួតប្រជែងក្នុងស្រុក និង ជាពិសេសក្នុងសមាហរណកម្មអាស៊ាន។ ជាច្រើនឆ្នាំមកហើយដែល អិលប៊ីអិន គ្រុប បានក្ដោបក្ដាប់អាជីវកម្មជាច្រើន និងមានការផ្គត់ផ្គង់នូវសេវាកម្ម និង ផលិតផលច្រើនប្រភេទផ្សេងៗគ្នាទៅដល់ទីផ្សារគោលដៅរបស់យើង។ ដោយមើលឃើញថា គោលដៅជាច្រើនត្រូវបានសម្រេច យើងនឹងមានការផ្ដល់ជូនបន្ថែមទៀតដើម្បីបន្ដបំពេញតម្រូវការរបស់អតិថិជន និង ដៃគូបស់យើង ដូច្នេះហើយនេះជាការផ្ដល់ឱកាសឲ្យប្រជាជនខ្មែរប្រកួតប្រជែងជាមួយពិភពលោកខាងក្រៅ យើងចាំបាច់អំពាវនាវការគាំទ្រពីសំណាក់ដៃគូធុរកិច្ច និង អតិថិជន ដើម្បីចូលរួមសហការឲ្យកាន់តែទូលំទូលាយថែមទៀត។ ក្នុងលទ្ធភាពនៃការប្រមូលផ្ដុំជាធ្លុងមួយរបស់ អិលប៊ីអិន គ្រុប ដោយរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។ នាងខ្ញុំសូមថ្លែងអំណរអរគុណ ដល់ការសហការដ៏ថ្លៃថ្លា របស់សមាជិក សមាជិកា អតិថិជន និង រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។ ជាចុងក្រោយ យើងសង្ឃឹមថានឹងទទួលបានការសហការបន្ថែមទៀតនាពេលបច្ចុប្បន្ន និង អនាគត ដើម្បីសម្រេចបាននូវភាពជោគជ័យទាំង អិលប៊ីអិន គ្រុប ទាំងដៃគូសហការ ដើម្បីភាពរីកចម្រើនដល់សេដ្ឋកិច្ចជាតិ។
លោកជំទាវ ថុង ធីតា
អគ្គនាយិកានៃក្រុមហ៊ុន អិលប៊ីអិន គ្រុប ឯ.ក
◄ បង្រួមអត្ថបទ